នៅឧត្តមសិក្សាសាធារណៈ និង ឯកជន ចាំបាច់ត្រូវបើកវគ្គ អោយបានច្រើនគ្រប់ រូបភាពសម្រាប់អាជីព បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ។
១០ចំណុចស្វែងយល់ពីទំនាក់ទំនង!
នៅសាលាគរុកោសល្យ ចាំបាច់ត្រូវបណ្តុះបណ្តាលគ្រូ ឧទ្ទេសទាំងអស់ អោយចេះប្រើប្រាស់ បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ សម្រាប់ការងាររដ្ឋបាល និង ការអភិវឌ្ឍន៍អាជីព ។ ក្រៅពីនេះត្រូវបណ្តុះបណ្តាល គ្រូបង្រៀននៅវិទ្យាល័យ/អនុវិទ្យាល័យ ទាំងអស់អោយក្លាយជា អក្ខរជនបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ដើម្បីធ្វើអោយគ្រូទាំងអស់ ចេះប្រើបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សម្រាប់ជួយការបង្រៀន និងការរៀន ។ កែលំអកម្មវិធីសិក្សា អោយតាមទាន់បច្ចុប្បន្នភាព សម្រាប់បណ្តុះបណ្តាល គ្រូបឋមសិក្សា ដោយបញ្ចូលការប្រើបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សម្រាប់ការងាររដ្ឋបាល និង ការអភិវឌ្ឍន៍អាជីព ។ កែលំអកម្មវិធីសិក្សាអោយ មានលក្ខណៈបច្ចុប្បន្នភាពសម្រាប់ បណ្តុះបណ្តាលគ្រូមធ្យមសិក្សា ដោយបញ្ចូលការ ប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សម្រាប់ការងាររដ្ឋបាល ការអភិវឌ្ឍន៍អាជីព និងប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នេះ ជាឧបករណ៍ជួយការបង្រៀននិង រៀន ។ ជម្រុញសកម្មភាពសិក្សាស្រាវជ្រាវ និង សិក្សាដោយឯករាជ្យពេញ មួយជីវិតនៅគ្រប់ស្ថាប័ន អប់រំទាំងអស់ ។ បណ្តុះបណ្តាល បុគ្គលិកជូនស្ថាប័ន នីមួយៗ យ៉ាងហោចណាស់ ១នាក់អោយចេះថែរក្សា និង ជួសជុលកុំព្យូទ័រ ។
No comments:
Post a Comment