Wednesday, August 19, 2015

ហេតុការណ៍​ទាំង​៩ក្នុងឆ្នាំ ២០១៤ សេដ្ឋកិច្ច​ពិភពលោក​នឹង​កើត​មាន​​ដោយ​ជៀស​មិន​រួច





ខាងក្រោម​នេះ ជា​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ​ផ្នែក​សេដ្ឋកិច្ច និង​ទីផ្សារ​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុមហ៊ុន Goldman Sachs ដោយ​យោល​ទៅ​តាម​ស្ថានភាព​បច្ចុប្បន្ន ដែល​មាស​ធ្លាក់​ថ្លៃ ក្រោម​១២០០ ដុល្លារ​ក្នុង​មាស​៨ជី ៣ហ៊ុន និង​ប្រេងឆៅ ១៥៩ លីត្រ​ធ្លាក់​ថ្លៃ​ទៅ ធ្លាក់​ទៅ។
១- ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ធាក់​ថយ នឹង​ត្រូវ​បាន​សហរដ្ឋអាមេរិក​ជួយ​ស្ដារ​ ទៅ​រក​ស្ថាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

២- នយោបាយ​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ នឹង​ដើរ​ច្រាស​ទិស​គ្នា ដូច​ជា​ធនាគារ​កណ្ដាល​អាមេរិក​ទំនង​ដំឡើង​អត្រា​ការ​ប្រាក់​បញ្ញើ ចំណែក​ធនាគារកណ្ដាល​អឺរ៉ុប និង​ធនាគារ​កណ្ដាល​ជប៉ុន​នៅ​បន្ត​អនុវត្ត​នយោបាយ​បន្ធូរបន្ថយ​ដដែល។
៣- ប្រេងឆៅ នឹង​នៅតែ​បន្ត​ធ្លាក់​ថ្លៃ​ត​ទៅ​ទៀត (បរិត្តផរណា​ពី​ ៥% - ១៥%)។ ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​សប្បាយ​ចិត្ត ព្រោះ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​បាន​ច្រើន ប៉ុន្តែ​ការ​ធ្លាក់​ថ្លៃ​នេះ ក៏​ប៉ះពាល់​ចំពោះ​តម្លៃ​វត្ថុធាតុ​ (commodities) ដទៃ​ទៀត​ដែល​ប្រើ​ប្រេងឆៅ​សម្រាប់​ដំណើរការ​ផលិត​កម្ម តួយ៉ាង​ដូច​ជា​ផលិតកម្ម​អាលុយមីញ៉ូម (Aluminium) ស្ពាន់។ល។ និង​។ល។

៤- ទីផ្សារ​ការងារ​នៅ​ទូទាំង​ពិភពលោក​នឹង​ចង្អៀត​ជាង​មុន​បន្តិច អាស្រ័យ​ដោយសារ​ប្រាក់​ឈ្នួល​កម្មករ​ថោក ហើយ​អតិផរណា​ទាប។ កាលណា​សាច់ប្រាក់​មិន​ព្រម​ចុះ​ថោក ធនាគារកណ្ដាល​ត្រូវ​មាន​វិធានការណ៍​ថ្មី។

៥- ប្រាក់​ដុល្លារ​នៅ​តែ​មាន​ហាងឆេង​ល្អ ព្រោះ​ឡើង​ថ្លៃ​រហូត បើ​ធៀប​នឹង​រូបិយប័ណ្ណ​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ អន្តរជាតិ។
៦- ធនាគារកណ្ដាល​អាមេរិក​អាច​នឹង​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​នា​ខែកញ្ញា ឆ្នាំ២០១៥ ខាង​មុខ​នេះ ហើយ​អាច​នឹង​ដំឡើង​អត្រា​នេះ​បន្ថែម​ទៀត​ជា​បន្ត​បន្ទាប់។

៧- កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន សម្រាប់​ពី​ឆ្នាំ២០១៥ និង​ឆ្នាំ​បន្ត​បន្ទាប់​មក​ទៀត ស្ថិត​នៅ​ចន្លោះ​ពី៦% - ៧%។

៨- បណ្ដា​ប្រទេស​ដែល​កំពុង​រីក​លូតលាស់​សេដ្ឋកិច្ច​ខ្លាំង ភាគច្រើន​នឹង​កែលំអ​កត្តា​វិសមភាព ឬ​អតុល្យភាព​លើ​មុខ​ទំនិញ​ខ្លះ ដូច​ជា​ប្រេង​ឆៅ​និង​វត្ថុធាតុ​ដទៃ​ទៀត។

៩- ក្រាហ្វិក​កំណើន​តម្លៃ​ទីផ្សារ​ធ្លាក់​នៅ​ទាប លើក​លែង​តែ​អត្រា​ការប្រាក់​មួយ​ប៉ុណ្ណោះ ដែល​អាច​ឡើង​ខ្ពស់​បាន ៖ ​ក្រាហ្វិក​ទិន្នន័យ​សេដ្ឋកិច្ច​ធ្លាក់​ទាប ចំណែក​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ថយ​ចុះ​ជា​លំដាប់ (មានន័យ​ថា​មនុស្ស​សម្បូរ​ការងារ​ធ្វើ)។ thebnews

No comments:

Post a Comment