Wednesday, August 19, 2015

ស្តាប់ភ្លេងពិណពាទ្យ យ៉ាងពិរោះ

                          
https://www.blogger.com/blogger.g?blogID=8629609630742713925#editor/target=post;postID=6892744140596051482
Add caption
  










ពិណពាទ្យ:click Videos here!


ពិន-ពាត, ឬ តាម​ទម្លាប់​ថា ពឹន– សំ. បា. ( ន. ) (វីណា ឬ វល្លកី + វាទ, វាទ្យ) គ្រឿង​តន្ត្រី​សម្រាប់​វាយ, ដំ, ផ្លុំ រួម​ផ្គុំ​គ្នា​ជាមួយ​វង់ ។ ខ្មែរ​ហៅ​ចំពោះ​តែ​តន្ត្រី​មាន​អង្គ ៥ គឺ​មាន​វាទ្យ​ភណ្ឌ (គ្រឿង​ភ្លេង) ប្រាំ​ឈ្មោះ​គឺ​មាន​រតនា​មួយ ឬ​មាន​រនាត​បី គឺ​រនាត​ឯក​១ រនាត​ធុង​១ រនាត​ដែក​១, មាន​គង​វង់​មួយ​វង់ ឬ​មាន​គង​វង់​ពីរ​វង់ គឺ​គង​វង់​ធំ​១ វង់ គង​វង់​តូច​១​វង់, មាន​ស្រឡៃ​១ មាន​សម្ភោរ​១ មាន​ស្គរ​ធំ​ពីរ រួម​គ្នា​ជា ៥ ឈ្មោះ​ហៅ​ថា ភ្លេង​ពិណពាទ្យ ព្រោះ​មាន ពិណ គឺ ចាប៉ី ជា​ប្រមុខ ដ្បិត​ចាប៉ី​ត្រូវ​ចេញ​មុខ​បន្លឺ​សូរ​សព្ទ បញ្ចេញ​បទ​ភ្លេង​នាំ​មុខ​មុន​បង្អស់; រួម​ទាំង ពិណ នេះ​មួយ​ផង​ជា ៦ ឈ្មោះ; លុះ​ចំណេរ​កាល​ត​មក, ខ្មែរ​យើង​បំបាត់ ពិណ ចេញ​មិន​បញ្ចូល​ក្នុង​វង់​ភ្លេង​នេះ ប៉ុន្តែ​ភ្លេង​ប្រភេទ​នេះ​នៅ​តែ​មាន​ឈ្មោះ​ថា ពិណពាទ្យ ដូច​ដើម​ដដែល ។ សម័យ​បច្ចុប្បន្ន, បើ​លេង​ភ្លេង​ធំ សម្ភោរ ត្រូវ​ចេញ​មុខ​បន្លឺ​សូរ​សព្ទ​មុន​បង្អស់, បើ​លេង​ភ្លេង​រាយ​រង​គឺ​ភ្លេង​ឥត​វាយ​ស្គរ​ធំ រនាត​ឯក ត្រូវ​ចេញ​មុន : ពិធី​បុណ្យ​មាន​ភ្លេង​ពិណពាទ្យ (ស. ហៅ​ថា ប៉ី​ពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះ​មាន​ស្រឡៃ​ជា​ប្រមុខ​បញ្ចេញ​សូរ​សព្ទ​មុន​បង្អស់); មាន​ខ្មែរ​ខ្លះ​ដែល​ចេះ​ភាសា​សៀម​ក៏​ចូល​ចិត្ត​ហៅ​ភ្លេង​នេះ​ថា ពីផាត តាម​សំឡេង​សៀម​ដែរ ។ ម. ព. ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀត​ផង ។

No comments:

Post a Comment